Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើមុខងារបេសកម្មការទូតមានអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មុខងារបេសកកម្មការទូតមាន៤ដូចជា៖

  • មុខងារដំណាង៖ បេសកម្មការទូតជាតំណាងឲ្យរដ្ឋរបស់ខ្លួនប្រចាំនៅរដ្ឋដាក់ទូត ។ ហើយមុខងារតំណាង បង្កើតឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍គ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និយោបាយវប្បធម៌ និងវិស័យមួយចំនួនទៀត ដែលសម្រួលដល់ប្រទេសទាំងពីរ ។
  • មុខងារការពារ៖ មុខងារនេះការពារផ្តល់ោប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះតាមរយៈការចរចាគ្នា ។
  • មុខងារផ្តល់ព័ត៌មាន៖ គឺដើម្បីស្វែងនូវមធ្យោបាយោស្របច្បាប់ទាំងអស់អំពី លក្ខខណ្ឌ និងការរីកចម្រើនរបស់រដ្ឋម្ចាស់ផ្ទះដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនិងឃោសនា ។
  • មុខងារកុងស៊ុល៖ គឺជាមុខងារចំបងដែលតម្រូវឲ្យស្ថានបេសកម្មមានសិទ្ធិអាចផ្តល់ទិដ្ឋាការ ( លិខិតលឆ្លងដែន ) ដល់ប្រជាពលរដ្ឋរបស់ខ្លួនប្រើប្រាស់ (ករណីពួកគេមានបញ្ហាក្នុងរដ្ឋម្ចាស់ផ្ទះ ) ។ ហើយម្យ៉ាងទៀតក៏អាចរៀបចំបែបបទអន្តោប្រវេសន៍សម្រាប់ប្រជាពលរដ្ឋនៃរដ្ឋម្ចាស់ក្នុងករណីធ្វើដំណើរទៅរដ្ឋដាក់ទូត ឬក្នុងទិសដៅរក្សាសន្តិសុខ​ឬជ្រៀសវាងពីការដេញចាប់ពីសំណាក់រដ្ឋម្ចាស់ផ្ទះ ( ក្នុងករណីរដ្ឋប្រហារ ឬបដិវត្តនានា​) ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1