Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើមីតូសកោសិកាសត្វនិងកោសិការុក្ខជាតិខុសគ្នាដូចម្ដេច?

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

មីតូស៖

  • មានកំណអាស្លែនៅប៉ូលទាំងសងខាងនៃត្រយ៉ូងអាក្រូម៉ាទិចព្រោះកោសិកាសត្វមានសង់ត្រូសូម
  • នៅតេឡូផាសចំណែកស៊ីតូប្លាសកើតនៅត្រង់សន្ដូចកោសិកាចែកផ្កាច់ជាកោសិកាកូន២។

មីតូសរុក្ខជាតិ៖

  • គ្មានអាស្លែនៅប៉ូលទាំងសង់ខាងនៃត្រយ៉ូងអាក្រូម៉ាទិចទេព្រោះគ្មានសង់ត្រូសូមតែមានកន្ដិបបប៉ូលលេចឡើង។
  • នៅតេឡូផាសចំណែកស៊ីតូប្លាសកើតឡើងដោយមានកំណភ្នាសសែលុយឡូសត្រង់ប្លង់អេក្វាទ័រគឺមិនចែកផ្ដាច់ចេញពីគ្នាទេ។

សំគាល់៖

កន្ដិបប៉ូលកើតពីការឡើងកំហាប់នៃស៊ីតូប្លាសក្បែរណ្វៃ។

Share