Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើមានមូលហេតុហេតុអ្វីខ្លះ ដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មូលហេតុហេតុបណ្តាលមកពីៈ

ក. កត្តាបុគ្គលផ្ទាល់ៈ

  • វិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ
  • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួបនិងពួកខិលខូច

ភាពចង់ដឹង ចង់សាក បណ្តាលអោយញៀនលខ្លាំងឈប់មិនបានអត្តចរិតរឹងមាន

  • ចង់សប្បាយដើម្បីបំបាត់ ការធុនទ្រាន់គិតថាអាចបំភ្លេចបញ្ហាផ្សេងៗបាន
  • សេព្វគប់មិត្តមិនល្អ
  • ទទួលការគាបសង្កត់ គម្រាមកំហែងពីក្មេងទំនើង
  • ត្រូវគេចាប់បង្ខំអោយប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នុងការប្រាក់

ខ. កត្តាគ្រួសារ

  • ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
  • មានអំពើហិង្សាក្នុងគ្រួសារ
  • ជីវភាពគ្រួសារក្រីក្រ ត្រូវបង្ខំចិត្តរកស៊ីជួញដូរគ្រឿងញៀន

គ. កត្តាសង្គម

  • លំហូរចូលនៃវប្បធម៌បរទេស
  • មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន
  • មានការឆកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

កត្តាសំខាន់គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនអោយបានជិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តាលអោយកូនចាយវាយប្រាក់កាសខ្ជះខ្ជាយ រឺបណ្តាលអោយកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើអោយពិបាកកែ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1