Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យបារាំងបានដាក់អាណានិគមន៍មកលើខ្មែរ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

កត្តាដែលបានធ្វើឲ្យបារាំង មកដាក់អាណានិគមមកលើខ្មែរគឺ៖​

  • ដោយសារបារាំង បានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាង ដែលមានដំណាំរដូវដ៏ខៀវស្រងាត់ ដូចជាសណ្តែកល្ង​ល ពោត និងបន្លែលាយឡំនឹងដើមឈើហូបផ្លែជាច្រើនប្រភេទដែលអាចកេងប្រវ័ញ្ចបាន ។
  • បារាំងយល់ថាប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទន្លេ ដែលជាគមនាគមន៍យ៉ាងសំខាន់ សសម្រាប់ជំនួយផ្លូវគោកសម្រាប់ដឹកជញ្ចូនផលិតផលកសិក​ម្មទៅកាន់ទីផ្សារអឺរ៉ុប ។
  • កម្ពុជាមានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតដីកសិកម្មបានផលច្រើន ។
  • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃ និងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់ ។
  • នៅក្រោមដីសម្បូរដោយរ៉ែ ជាច្រើនប្រភេទ ។
  • ព្រះមហាក្សត្រខ្មែរបានអញ្ជើញបារាំងឲ្យមកដាក់អាណាព្យាបាលលើខ្មែរ ដើម្បីការពារទឹកដីពីសៀម និងយួន ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1