តើមន្រ្ដីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៨ឆ្នាំ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

មន្រ្ដីដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៨ឆ្នាំមានៈ
ក. មន្រ្ដីដែលកំពុងកាន់មុខតំណែងពិតប្រាកដក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានៈ
- ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្ដាល-អភិបាលរងក្រុង ស្រុក ខណ្ឌ-អនុប្រធានមន្ទីរនៅរាជធានី ខេត្ត
- អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្ដាល-ប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត
- អនុប្រធានការិយាល័យ នៃមន្ទីររាជធានី ខេត្ត
- និងមុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។
ខ. មន្រ្ដីកំពុងបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្នចាប់ពី កII-១០ ដល់ កII-៨។
គ. មន្រ្ដីដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្ន ខII ឬមន្រ្ដីដែលមានសញ្ញាបត្រសមមូល នឹងសញ្ញាបត្រមធ្យមសិក្សាឯកទេស។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ