Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើមនុស្សមានការវិវត្តន៍ប៉ុន្មានដំណាក់កាល ? ដំណាក់កាលនីមួយៗមានឈ្មោះអ្វី? មានលក្ខណៈដូចម្តេច ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

មនុស្សមានការវិវត្តន៍ ៣ដំណាក់កាលហើយដំណាក់កាលនីមួយៗមាន៖

  • មនុស្ស អូមូហាំបាលីស៖ គឺមនុស្សដើរដោយជើងបួនមានលក្ខណៈរបៀបស្វាដើរ ពុំទាន់ចេះដឹង(គិត) មានលក្ខណៈជាសត្វច្រើន ។ ចំណែកការរស់នៅស្រដៀងសត្វដូចជា បេះផ្លែឈើ ចាប់សត្វ ហូបសាច់ឆៅជាដើម និងប្រើប្រាស់ឧបករណ៍ពីធម្មជាតិ ដូចថ្ម ឈើ ឆ្អឹងសត្វ ប៉ុន្តែពុំទាន់ចេះកែច្នៃឧបករណ៍ទាំងនោះសម្រាប់ប្រើ​ប្រាស់នៅឡើយទេ ។
  • មនុស្ស អូមូអេរិទីស ៖ គឺមនុស្សជំហរត្រង់ មានចំណេះដឹងនៅក្នុងខ្លួន រស់នៅដោយបេះផ្លែឈើបរបាញ់សត្វជាអាហារ ហូបសាច់ឆ្អិនព្រោះរកឃើញភ្លើងនឹងចេះប្រើភ្លើង​រស់នៅក្នុងរូងភ្នំ និងប្រើប្រាស់ឧបករណ៍ធ្វើពីធម្មជាតិដូចគ្នា ប៉ុន្តែគេយកមកកែច្នែបន្ថែមឲ្យមានលក្ខណៈរលោងងាយស្រួលប្រើំ ។ ការរស់នៅប្រសើរជាងមនុស្ស អូមូហាំបាលីស ។
  • មនុស្ស អូមូសាព្យាង គឺមនុស្សយើងសព្វថ្ងៃ​ដែលរស់នៅក្នុងពិភពលោកនេះ គឺជាមនុស្សដែលមានចំណេះដឹងមានគំនិតចេះគិតច្រើនចេះធ្វើកសិកម្ម នេសាទចេះប្រើប្រាស់ឧបករណ៍ធ្វើពីលោហៈ ដែលជំនួសឲ្យឧបករណ៍ថ្ម និងឆ្អឹងសត្វ ជាដើម ។ នៅពេលមនុស្សរកឃើញលោហៈ និងចេះប្រើប្រាស់លោហៈពេលនេះមនុស្សមានការរីកចម្រើនយ៉ាងលឿន ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1