Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើភ្លៀងអាស៊ីតបង្កផលប៉ះពាល់អ្វីខ្លះ ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ភ្លៀងអាស៊ីតបង្កផលប៉ះពាល់ដូចតទៅ ៖

  •     ភ្លៀងអាស៊ីតធ្វើឲ្យស្លឹករុក្ខជាតិខ្លោចរោលក្លាយជាពណ៌លឿង បន្ទាប់មកងាប់
  •      ភ្លៀងអាស៊ីតបណ្តុះអាលុយមីញូមពីក្នុងដី នាំឲ្យថយចុះសារធាតុផ្សេងៗទៀតដូចជា ម៉ាញេស្យូម កាល់ស្យូម ។ អាលុយមីញូមបានចូលទៅផ្តុំគ្នានៅក្នុងទឹកស្ទឹង បឹង ទន្លេ និងផ្តុំនៅក្នុងស្រកីត្រីបណ្តាលឲ្យត្រីថប់ដង្ហើមងាប់ ។
  •      ភ្លៀងអាស៊ីតច្រោះយកកាល់ស្យូមពីដីធ្វើឲ្យបាត់បង់បរិមាណកាល់ស្យូមសម្រាប់រុក្ខជាតិស្រូបយក នាំឲ្យរុក្ខជាតិខ្វះកាល់ស្យូម ចំណែកឯសត្វខ្យងដែលស៊ីរុក្ខជាតិក៏ទៅជាខ្វះកាល់ស្យូមដែរ ធ្វើឲ្យពងរបស់វាមានសំបវកខុសប្រក្រតី ។
  •      ភ្លៀងអាស៊ីតធ្វើប្រតិកម្មជាមួយសម្ភារៈសំណង់ (ថ្ម​កំបោរ​ ថ្មកែវ ឬថ្មម៉ាប) ព្រោះសារធាតុទាំងនេះមានរ៉ែកាល់ស្យូមកាបូណាត ។ លទ្ធផលនៃប្រតិកម្មគីមីរវាងភ្លៀងអាស៊ីតនិង រ៉ែកាល់ស្យូមកាបូណាត នាំឲ្យអគារ និងសំណង់ផ្សេងៗរងនូវកំណូត បន្ទាប់មកក៏បានបាក់បែកខូចខាត ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1