តើភ្នែករបស់អ្នកចាប់យកពន្លឺដូចម្តេច ?
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ភ្នែកចាប់យកពន្លឺបាន ដោយសារនៅលើស្រទាប់រេទីន មានកោសិការួសនឹងពន្លឺ ពីរបែបគឺកោសិកាកោននិងកោសិកាដំបង ដែលមានផ្ទុកម៉ូលេគុលជាតិពណ៌រួសនឹងពន្លឺរ៉ូដុបស៊ីន ។ ពេលពន្លឺប៉ះនិងកោសិកាទាំងពីរ វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម្ព័ន្ធគីមីនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទ ដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ