Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើភពក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាន ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ភពក្នុងព្រះពុទ្ធសាសនាមាន៣ ចែកជាឋាន៣១ជាន់គឺ (រាប់ពីឋានក្រោមឡើងទៅលើ)

១. កាមភព១១ជាន់ ចែកចេញជាអបាយភូមិ៤ មនុស្ស១ និងសួគ៌៦ជាន់គឺ៖

  • អបាយភូមិ៤៖ នរក ប្រេត តិរច្ឆាន និង អសុរកាយ។
  • ឋានមនុស្ស១៖ ឋានមនុស្សលោកយើង។
  • ឋាន៦ជាន់៖ ចាតុម្មហារាជិកា តាវតឹង្សាយាមា តុសិតា និម្មានរតី បរនិមិ្មតវសវតី។

២. រូបភព១៦ជាន់ ស្ថិតនៅលើឋានទេវតា៦ជាន់ ជាកន្លែងមានរូប ប៉ុន្តែមិនមានកាម មិនមានតណ្ហា មិនមានភេទប្រុសស្រី មាន១៦ជាន់គឺ ព្រហ្មបារសដ្ឋា ព្រហ្មបុរោហិតា មហាព្រហ្ម បរិត្តាភាព្រហ្ម អប្បមាណាតាព្រហ្ម អាភស្សរាព្រហ្ម បរិត្តាសុភាព្រហ្ម អប្បមាណសុភាព្រហ្ម សុភកិណ្ហកាព្រហ្ម វាហប្ផលាព្រហ្ម អសញ្ញីសត្តាព្រហ្ម អវេហាព្រហ្ម អតប្បាព្រហ្ម សុទស្សាព្រហ្ម សុទស្សីព្រហ្ម អកនិដ្ឋកព្រហ្ម។

៣. អរូបភព៤ជាន់ ស្ថិតនៅលើព្រហ្ម១៦ជាន់ ជាឋានដែលមិនមានរូប មិនមានតណ្ហា មិនមានកាមកិលេស មិនមានប្រុសស្រី មាន៤ជាន់គឺ អាកាសនញ្ចយតនៈ វិញ្ញាណញ្ចយតនៈ អាកិញ្ចញ្ចយតនៈ នេវសញ្ញានាសញ្ញាយតនៈ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1