តើព្រះព្រហ្មមានមុខងារ និងលក្ខណៈសម្គាល់អ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ព្រហ្ម័នបានបង្កើតព្រះព្រហ្មមុនគេ ហើយព្រះព្រហ្មក៏បានចាប់កសាងលោកបន្តទៀតគឺបានបែងចែកទៅភាវៈផ្សេងៗដូចជា វិស្ណុ សិវៈ ច័ន្ទអង្គារ វាយុ អគ្គី ភារុណ ឥន្ទ្រ… ទៅជាមនុស្ស ជាសត្វ ធម្មជាតិ គម្ពីរវេទ…។ព្រះព្រហ្មមានឈ្មោះមួយទៀតថា ហិរណ្យភគ៌ ពីព្រោះមានជំនឿថាព្រះព្រហ្មកើតចេញពីស៊ុតមាសមួយ ដែលព្រះព្រហ្មបានធ្វើឲ្យអណ្តែតនៅលើអាកាសរួចបំបែកជា២គឺ ទេវលោក និង បាតាល។
- មហេសី៖ សរស្វតី។
- បុត្រ៖ ទស្សភគ៌ុ ឬ ភឬគុ និង សំធ្យា ឬ សន្ធិយា(តំណាងពេលរាត្រី)។
- រូបកាយ៖ មានមុខ៤ ដៃ៤ (កាន់គម្ពីរវេទ ឬផ្កាឈូក) ជួនឈរ ជួនអង្គុយលើហង្ស ឬផ្កាឈូកដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុផ្ទុំនៅលើនាគអនន្ត។
- សម្លៀកបំពាក់៖ ពណ៌ស។
- កេតនភ័ណ្ឌ៖ ថូ ផ្គាំ ស្លាបព្រា កងចក្រ។
- យានជំនិះ៖ ជិះសត្វហង្ស។
- សម្បុរ៖ ពណ៌ផ្កាឈូក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ