Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើព្រះពុទ្ធសាសនាមហាយាន និងហីនយានមានលក្ខណៈខុសគ្នាដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ព្រះពុទ្ធសាសនាមហាយាន និងហីនយាន

  • មហាយាន មានន័យថាយានធំអាចផ្ទុកសត្វលោកច្រើនគ្នា ដើម្បីដឹកនាំឆ្ពោះទៅកាន់រំលត់ទុក្ខគឺព្រះនិព្វាន ។ ពុទ្ធសាសនាមហាយានមានវិន័យធូរស្រាលអាចស្លៀកខោ និងអាវ ។ តែអស់សង្គត់ធ្ងន់តែទៅសលើការអប់រំចិត្ត ។ និកាយនេះគោរពលទ្ធិអាចវិលយវាទ តែប្រតិបត្តិពាក្យសំដីត្រូវគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ដោយមិនគោរពព្រះត្រៃដកដែលជាពាក្យសំដីរបស់ព្រះពុទ្ធទេ ។ អ្នកប្រាជ្ញាខាងពុទ្ធសាសនាមហាយានបានបង្កើតគម្ពីរប្លែកពីព្រះត្រៃបិដកដូចជាគម្ពីរសទ្ធកម្មបណ្ឌិរីគម្ពីរលង្កាតារសូត្រ និងគម្ពីរប្រាជ្ញាបារមិតា ដែលសុទ្ធតែចរឹកភាសាសំស្រ្កឹតទាំងអស់ ។
  • និកាយហិនយាន មានន័យថាយានតូចចង្អៀតដែលផ្ទុកមនុស្សសត្វបានតិច មានវិធីតឹងតែងដោយគោរពតាមគម្ពីរព្រះត្រៃបិដក ដែលសរសេរជាភាសាបាលីជាធំ ។ ពុទ្ធសាសនាហីនយានបានអប់រំទូន្មានកាយ វាចាចិត្ត ឲ្យបានល្អត្រឹមត្រូវ ស្រគត់ស្រគុំ ។ បុព្វជិតជពុំមានសិទ្ធិស្លៀកខោ ពាក់អាវ គឹគ្រងចីវរពណ៌លឿង ។ ព្រះពុទ្ធសាសនាហីនយានបានសំដែងថាខ្លួនទីពឹងខ្លួន គឺកុសលដែលអ្នកបានធ្វើនាំអ្នកនោះឲ្យរួចចាត់ទុក្ខ ។ ឯមហាយានវិញបានសំដែងថាកុសលរបស់ខ្លួនអាចនឹងផ្សាយដល់អ្នកដទៃទៀតបានដែរ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1