តើព្រះពុទ្ធសាសនាដំនើរការប្រជាធិបតេយ្យមានមូលដ្ឋានទាំងប៉ុន្មានប្រការ ? គឺអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ក្នុងព្រះពុទ្ធសាសនា ដំនើរការប្រជាធិបតេយ្យមានមូលដ្ឋានទាំងអស់ចំនួន៥ប្រការ គឺ៖
១. អត្តាហិ ( អាត្មា ) គឺមនុស្សត្រូវស្វែងរកសច្ចធម៌សំរាប់ខ្លួនផ្ទាល់គឺត្រូវស្វែងយល់នឹងចេះរកវិធីសង្គ្រោះខ្លួនដោយខ្លួនឯង ។
២. សង្គហៈ ( ការអត់ឱន ) គឺមនុស្សម្នាក់ៗតែងតែមានការសំរេចចិត្តផ្សេងៗពីគ្នាក្នុងការស្វែងរកសច្ចធម៌របស់ខ្លួន ។
៣. វន្ទាគារវ ( សេចក្តីគោរព ) គឹជាការគោរពចំពោះអាយុជីវីតច្បាប់ និងវិន័យដែលជាគន្លឹះដ៏សំខាន់សំរាប់យល់ រឺត្រាស់ដឹង ។
៤. កម្មន្តៈ ( អំពើ ) គឹរាល់អ្វីៗដែលអ្នកត្រូវតែឆ្លុះបញ្ចំងដោយ៖
- ( សមាទិដ្ឋិ) គឹត្រូវមានការយល់ដឹងដោយ ត្រឹមត្រូវ
- ( សម្មាសង្កប្ប ) គឺត្រូវការត្រិះរិះដោយត្រឹមត្រូវ
- ( សម្មាវាចា ) គឹត្រូវការនិយាយដោយត្រឹមត្រូវ ។
ដូចនេះ រាល់អ្នកនយោបាយទាំងឡាយត្រូវតែព្យាយាមជួយប្រទេសរបស់ខ្លួន អោយមានអភិវឌ្ឍន៍គឹត្រូវតែធ្វើអោយច្រើនជាងការ និយាយមាត់ទទេ ។
៥. បុច្ឆន ( ចំនោទសួរ ) គឹមនុស្សគ្រប់រូបត្រូវតែមានចំនោទសួរពីអ្វីដែលបង្រៀនដល់ខ្លួនដើម្បីអោយបានយល់កាន់តែច្បាស់ថា អ្វីជាសច្ចធម៌ អ្វីយុត្តិធម៌ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ