តើព្រះបាទជ័យវរ្ម័នមទី៧ សោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គបានធ្វើអ្វីខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានឡើងសោយរាជ្យ នៅឆ្នាំ១១៨១ ដល់ ១២១៨ គ.ស។ ព្រះអង្គបានរំដោះប្រទេសចេញពីការឈ្លានពាន របបចាម្បមកលើខ្មែរនៅឆ្នាំ១១៧៧គ.ស។ បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានស្ថាបនាជាច្រើនដូចជា៖
- ទ្រង់បានកសាង ប្រាសាទបាយ័ន ជាស្នូលនៃរាជធានីអង្គរសម្រាប់ឧទ្ទិសដល់ពុទ្ធរាជ ។
- ប្រាសាទព្រះខ័នឬ ជ័យស្រី ( ឧទ្ទិសចំពោះព្រះបិតា )
- ប្រាសាទតាព្រហ្ម ( ឧទ្ទិសចំពោះព្រះមាតា )
- ប្រាសាទនាគព័ន្ធ នៅកណ្តាលបារាយព្រះខ័ន ហៅថាជយតដាកប្រាសាទបន្ទាយក្តី
- ប្រាសាទបន្ទាយឆ្មារ ( ឧទ្ទិសចំពោះព្រះបាទស្រីស្រីន្រ្ទកុមារ ជាព្រះរាជបុត្រនិងមេទ័ព៤នាក់ ដែលបានពលីជីវីតការពារម្ចាស់របស់ខ្លួន )
- ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទតានៃ ប្រាសាទបន្ទាយព្រៃ ប្រាសាទតាព្រហ្ម ( ទន្លេបាទី ) ស្រះស្រង់ ប្រាសាទជ្រុង ប្រាសាទសួរព្រ័ត្រ ប្រាសាទវត្តនគរបាជ័យ នៃជយវិរស័ក្កិ ( កំពង់ចាម ) ប្រាសាទភ្នំបាណន់ ( បាត់ដំបង ) ព្រលានជល់ដំរី ប្រាសាទបន្ទាយទ័ព ព្រលាននៅខាងមុខប្រាសាទបន្ទាយក្តី … ។
ជាពិសេសោនោះគឺ កសាងក្រុងអង្គរទី៣ ដែលមានកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង៣គីឡូម៉ែត្រមានប្រាសាទនៅមុំជ្រុងទាំង៤ និងមានគូរទឹកព័ន្ធជុំវិញយ៉ាងដ៏ធំសម្បើម ដូចបន្ទាយប្រាការ។ទីក្រុងអង្គរទី៣នេះមានប្រាសាទបាយ័នជាផ្ចឹតនៃរាជធានី ។ រជ្ជកាលព្រះអង្គមាន ការរកសាងច្រើនជាងស្តេចមុនៗ ។
ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំទូលាយ គឺខាងជើងទល់នឹងតំបន់វៀងច័ន្ទន៍ នៃប្រទេសឡាវ ខាងលិចទល់នឹងខ្សែរកទន្លេមេណាម និងអាង ទន្លេឥរ៉ាវតី នៅប្រទេសភូមា ខាងត្បុងទល់និងសមុទ្រ ។ រជ្ជកាលព្រះអង្គមានគរចំណុះចំនួន២ ដូចជា ភូមា ច័ន្ទបុរី សៀម ម៉ាឡេស៊ីចាម្ប៉ា… ។
មានសាកលវិទ្យាល័យចំនួន២ គឺសាកលវិទ្យាល័យជយស្រី នៅប្រាសាទព្រះខ័ន និង សាកលវិទ្យាល័យរាជវិហារ នៅប្រាសាទតាព្រហ្មដែលមានព្រះនាងឥន្រ្ទទេវីជាព្រះអគ្គមហេសី ជាសាកលវិទ្យាធិការ ។ មនុស្សគ្រប់ស្រទាប់វណ្ណៈដែលមានសមត្ថភាព អាចចូលសិក្សាបានគ្រប់ៗគ្នា ។
ព្រះបាទជ័យវរ្ម័នទី៧បានកសាងអរោគសាលាចំនួន១០២កន្លែង ស្ថិតនៅពាសពេញប្រទេស ។ យោងតាមសិលាចារឹកប្រាសាទព្រហ្ម មនុស្សគ្រប់ស្រទាប់វណ្ណៈអាចចូលព្យាបាលជម្ងឺបានស្មើៗគ្នា ។ ព្រះអង្គក៏បានកសាងធម្មសាលាចំនួន១២១កន្លែង នៅតាមបណ្តាផ្លូវគមនាគមន៍កម្ពុជាពី ៖
- អង្គរទៅចម្ប៉ាៈ ៥៧ ធម្មសាលា
- អង្គរទៅភិម៉ៃៈ ១៧ ធម្មសាលា
- អង្គរទៅសូយ៌្យាទ្រិ ( ភ្នំជីសូរ )៖ ១ធម្មសាលា
- អង្គរទៅកន្លែងផ្សេងទៀត ៤៤ ធម្មសាលា
- កន្លែងផ្សេងៗទៀត ។