តើព្រះបាទជយវម៌្មទី២ យាងមកពីណា ? ចូរបង្ហាញភស្តុតាងចាស់និងភស្តុតាងថ្មី ?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រឿងដែលនិយាយថា ព្រះបាទជ័យវម៌្មទី២ យាងមកពីជវា=ជ្វា គឺមាននៅក្នុងសិលាចារឹកស្តុកកក់ធំ ។ ហេតុនេះនាំឲ្យអ្នកប្រវត្តិវិទូមួយចំនួនបានបកស្រាយថាជ្វាគឺកោះជ្វា នៅឧបទ្វីបម៉ាឡេស៊ី ជ្វា នៅកោះស៊ូម៉ាត្រា ជាដើម ។បើយើងពីនិត្យឲ្យច្បាស់ទៅជវា=ជ្វា នេះគឺម្ប៉ាខាងត្បូង គឺជាច្ប៉ាបាណ្ឌុរង្គៈ ដែលនៅជាប់កកម្ពុជា ហើយវាតយកកំពង់ផែតាមសមុទ្រ ព្រោះពេលនោះចិនឥណ្ឌូនេស៊ី និងឥណ្ឌាបានយកកំពង់ផែតាមឆ្នេរខាងត្បូងជាតំបន់់ពាណិជ្ជកម្មសំខាន់សម្រាប់ប្រកួតប្រជែង ។ ចាម្ប៉ានឹងកម្ពុជា តែងតែធ្វើសង្គ្រាមនឹងគ្នាជាញឹកញាប់ ។ ចំណែកជ្វា នៅឥណ្ឌូនេស៊ី ពេលនោះពុំមានសមត្ថភពមកវាយកម្ពុជាទេ ។
ដូចនេះ ព្រះបាទជ័យវម៌្មទី២ មិនមែនយាងមកពីជ្វា នៃកោះឥណ្ឌូនេស៊ីទេគឺកយាងមកពីចាម្ប៉ាខាងត្បូង បាណ្ឌុរង្គៈនេះឯង ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ