តើព្រះនាងឥន្រ្ទទេវីបានធ្វើអ្វីខ្លះក្នុងសង្គមខ្មែរ ?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក្នុងសង្គមខ្មែរ ព្រះនាងឥន្រ្ទទេវី គឺជាសាកលវិទ្យាការ នៃសាកលវិទ្យាល័យរាជវិហារ ( ប្រាសាទតាព្រហ្ម ) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា ។ ព្រះនាងជាកវីឯកខាងភាសាសំស្ត្រឹត ដែលកម្ររកបាននៅសម័យនោះ ( សិលាចារឹកភិមានអាកាស ) ( សូម្បីតែជនជាតិឥណ្ឌា បច្ចុប្បន្នក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អ ដែលកម្ររកបាន នៅពេលឃើញសិលាចារឹក ដែលជាស្នាដៃរបស់ព្រះនាង ) ។ ព្រះនាងណែនាំព្រះប្អូនស្រីឲ្យធ្វើតបៈធម៌នៅពេលស្វាមី ( ជ័យវម៌្មទី៧ ) ទៅធ្វើសង្គ្រាមនៅចាម្ប៉ា ។ ព្រះនាងបានជួយក្នុងកិច្ចការសង្គមជាច្រើន និងជួយណែនាំស្វាមីអំពីព្រះពុទ្ធសាសនា ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ