Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើព្រះនាងជ័យទេវីពិតជាស្តេចស្រីដែលគ្មានសមត្ថភាពមែនទេ ? ចូរបង្ហាញភស្តុតាង ?

នៅស.វទី៨ ចិនបានសរសេរថា ចេនឡា បានបែកបាក់ជា២គឺចេនឡាទឹកលេច […]

នៅស.វទី៨ ចិនបានសរសេរថា ចេនឡា បានបែកបាក់ជា២គឺចេនឡាទឹកលេច និងចេនឡាដីគោក នៅឆ្នាំ ៧០៦ក្នុងរជ្ជកាលព្រះនាងជ័យទេវី ៕​ចំណេកសិលាចារឹកក្នុងស្រុកបានបញ្ជាក់ថាចេនឡាបានរីកចម្រើននិងឯករាជ្យ នៅតំបន់រៀងៗខ្លួន ។

តាមសិលាចារឹក k. ១២៤ បានបង្ហាញពីគ្រួសាររាជ្យវង្សមួយមាន៤ជំនាន់ ដែលមាននក្សត្រមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេ​ចស្រី នៅចេនឡាទឹកមាននាមថា​ កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា នៅមស្ភុបុរៈ កន្ហេង= ធូលីជេងវ្យះកម្រងតាងអាញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។

ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឹជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡាមានគោរម្យងារត្រឹម  វ្រះកម្រងតេងអញវម៌្មទេវ ហើយស្តេចស្រីនៅសម្ភុបុរៈ មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ គេប្រើបានតែស្តេចប្រុស និងអទីទេពប្រុសប៉ុណ្ណោះសូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្យះ នាមមុខគោរម្យងារដែលគឺទេពស្រីគេហៅ = ក្បោញ ជាគោរម្យងារនាំមុខដូចជា = ព្រះនាងស្វរតី ជាមហេសីព្រះព្រហ្ម = ក្បោញ = ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេង ពីមុខទៀតដែលស្តេចមុនពុំធ្លាប់មាន ។ គោរម្យងារនេះ ត្រូវបានស្តេចប្រុសខ្លាំងៗ​នៅសម័យអង្គរយកមកប្រើ ។ នេះបញ្ជាក់ថាព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែ ហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់ជា២ទេ គឺមានតំបន់២បានរីកចម្រើនរៀងៗខ្លួន ( ១. សម្បូណ៌ព្រៃគុក កំពង់ធំ នង២. សម្បូណ៌ក្រចេះ  ) ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់