Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើព្រះចន្ទមានដំណើរដូចម្តេច ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ព្រះអាទិត្យ ព្រះចន្ទ និងផែនដីធ្វើចលនានៅក្នុងសកលដូចគ្នា ប៉ុន្តែពួកវាមានទំនាក់ទំនងគ្នា ។ ខែរាប់តាមដំណើរព្រះចន្ទមានខ្នើតរនោច ចលនានេះបណ្តាលមកពីការប្តូរទីតាំងរបស់ព្រះអាទិត្យ ។ ព្រះចន្ទធ្វើចលនាបង្ហាញខ្លួនមួយជុំផែនដីអស់រយៈពេល ២៩ថ្ងៃ គេហៅថាមួយខែចន្ទគតិ ។ ចលនាររបស់វាមាន ៤ដំនាក់កាល បន្តបន្ទាប់គ្នាក្នុងរយៈពេល២៩ថ្ងៃនេះ ។ ចំនាប់ផ្តើមដំបូងយើងមិនអាចមើលព្រះចន្ទឃើញទេ ពីព្រោះវាបាំងបាត់នឹងព្រះអាទិត្យ ដែលគេហៅថារយៈពេលនោះថាថ្ងៃសូន្យ ។ ចាប់ពីថ្ងៃសូន្យរហូតដល់ថ្ងៃទី៧ ព្រះចន្ទចាប់រីកធំបន្តិចម្តងៗ (មួយចំហៀង) ហើយចលនានោះចេះតែបន្តរហូតដល់ថ្ងៃទី១៤ យើងមើលឃើញព្រះចន្ទពេញ ។ ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ ព្រះចន្ទបាំងបាត់បន្តិចម្តងៗក្នុងរយៈពេលនេះនៅសល់មួយចំហៀង (ផ្ទុយពេលខ្នើត) ហើយក្នុងរយៈពេល៧ថ្ងៃបន្តមកទៀតវាបាំងបាត់បន្តិចម្តងរហូតយើងមើលលែងឃើញ ។ ថ្ងៃទី២៩ ជាដំណើរមួយជុំរបស់ព្រះចន្ទ គឺមួយខែចន្ទគតិ ។ បន្ទាប់មកព្រះចន្ទបានបន្តចលនាបែបនេះឡើងវិញដដែល ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1