តើពេលរៀបអាពាហ៍ពិពាហ៍គេត្រូវធ្វើដូចម្តេចខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពេលរៀបអាពាហ៍ពិពាហ៍គេត្រូវ៖
១. ព្រលឹមធ្មាយ ឬមហា ( ភាគច្រើនមហា )ចូលទៅសុំអនុញ្ញាតពីលោកមេបា ។
- សូមទានខ្ញុំបាទ ….មហាទេព មហាមន្រ្តី មហាភក្តី ទាំងបីនាក់ព្រមទាំងអ្នកមុខ អ្នកការ ចូលប្រតិបត្តិ លោកមេបា សូមផ្លូវលោកដើរ សូមជណ្តើរឡើង សូមផ្ទះលោកនិយាយការ ។
- លោកមេបាអនុញ្ញាត
- មហាបន្ត….. សុំដីសង់រោងផ្កាស្លា រោងការ និងរោងដាំបាយ
- លោកមេបាអនុញ្ញាត
- មហាបន្ត….សុំវាលលែងក្របី សុំព្រៃកាប់ឈើសង់រោង រកអុសសុំត្រពាំងដងងទឹក… ( ត្រង់ចំនុចនេះលោកមេបានិយាយម្តងមួយវគ្គៗ ) ។
កាលបើលោកមេបា អនុញ្ញាតសព្វគ្រប់ហើយ មហាសូមដកខ្លូនចុះទៅជម្រាបអាចារ្យតាមដំណើរ ។
២. អាចារ្យកាលបើជ្រាបហើយត្រូវមើលដីសង់ តាមខែ ត្រង់ណារោងផ្កាស្លា ត្រង់ណារោងការ ត្រង់នារោងដាំបាយ ។
៣. កំណត់ទីកន្លែងបានហើយអាចារ្យអុជទៀនធូប សុំទឹកសុំដីសុំសង់រោង ពីភូមិកព្រះធរណីអ្នករក្សាទឹកដី ។
៤. អ្នកធ្វើរោងតាមបញ្ជាអាចារ្យ
៥. ល្ងាចមហាទាំងបី ( ឥលូវឃើញតែម្នាក់ទេ ) ឯកូនមហាទាំងពីរនាក់ប្រុសទាំងពីអ្នក ឬកូនធ្មាយទាំងពីរនាក់ស្រីទាំងពីរអ្នក ( ឥលូវឃើញពីដែរតែប្រុសមួយស្រីមួយ ) ។ ព្រមទាំងអ្នកមុខអ្នកការចូលទៅសុំគាល់លោក មេបាសុំអនុញ្ញតពិធីចូលរោង គោះគងទូងភារី កូតទ្រ ផ្លុំប៉ី ដេញចាប៉ី ដេញសាដៀវ ប្រគុំតន្រ្តីតាមប្រពៃណី សុំលោកមេបាកុំភ្ញាក់ផ្អើល ។
- លោកមេបាអនុញ្ញាហើយ
- មហាត្រឡប់មករោងវិញ ជម្រាបលោកអាចារ្យថា លោកមេបាព្រមហើយ
- លោកអាចចារ្យបញ្ជាអោយក្រាលកន្ទេលដាក់ខ្នើយ ក្រាលសំពត់ពីលើខ្នើយ បែរមុខទៅរកកម្លាំងថ្ងៃ ។ អាចារ្យរៀបផ្លែឈើ បាយសម្លអុជទៀនធូប ផ្កាភ្ញី រួចអោយភ្លេងលេងបទហោមរោង ។ បន្ទាប់មកទៀតអាចារ្យបួងសូងសុំមេមត់ចាស់ស្រុក ភូមិករព្រះធរណីពពួកទេវតាអោយជួយផ្តល់សេចក្តីសុខសេចក្តីសម្រើនដល់ពិធីមង្គលការនេះ ។
៦. ពេលយប់មហាទាំងបីទៅសុំគាល់លោកមេបា សុំអនុញ្ញាតគាល់ការពិធីមង្គលការនេះ ធ្វើអ្វីខ្លះទៅខាងមុខ ។