Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើពុទ្ធប្រវត្តិសង្ខេបចែកចេញជាប៉ុន្មានដំណាក់? ចូររៀបរាប់ពីដំណាក់កាលនីមួយៗ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ពុទ្ធប្រវត្តិចែកចេញជា ៤ ដំណាក់កាលធំៗមានដូចខាងក្រោម៖

កំណើត

  • បិតាព្រះនាមសុទ្ធោទន៍ និងមាតា សិរិមហាមាយា
  • បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ទី១៥កើត ខែអាសាធ ឆ្នាំ រកា
  • ប្រសូត នៅថ្ងៃសុក្រ ទី១៥កើតខែពិសាខឆ្នាំ ច
  • ប្រសូតបាន៥ថ្ងៃ មានព្រាហ្ម៤នាក់ ថ្វាយនាមថា សទ្ធោថ៍ ប្រែថា អ្នកសម្រេចប្រយោជន៍

ត្រាស់ដឹង

  • ព្រះជន្ម១៦ព្រះវស្សា រៀបអភិសេកជាមួយព្រះនាងពិម្តាយយសោធរា
  • ព្រះបិតាសង់ប្រាសាទ៣ថ្វាយ តម្រូវតាមរដូវ (ក្តៅ រងារ រំហើយ)
  • ទេពនិមិត្ត៤យ៉ាង គឺមនុស្សជរា ឈឺ ស្លាប់ និងរបួស
  • ព្រះជន្ម២៩ព្រះវស្សា ព្រះអង្គចេញសាងផ្នូស
  • ព្រហ្មកោណ្ឌញ និងកូន៤នាក់ទៀត មានសទ្ធាបួសដែរ “បញ្ចវគីយ”
  • សាកល្បងរៀនធម៌ជាមួយតាបសពីរនាក់ ឈ្មោះថាអាឡាតាបង និងឧទកតាបង មិនបានលទ្ធផល
  • ព្រះអង្គធ្វើទុក្ខរកិរិយា៦វស្សា
  • ព្រះអង្គទ្រង់ត្រាស់ដឹងនៅឆ្នាំរកា ក្នុងព្រះជន្ម៣៥វស្សា

ធម្មទេសនា៖ ព្រះអង្គបំពេញពុទ្ធកិច្ច៥យ៉ាងក្នុងរយៈពេល៤៥វស្សា

  • ពេលព្រឹកបិណ្ឌបាត
  • ពេលរសៀលសម្តែងធម្មទេសនា
  • ពេលព្រលប់ទ្រង់ប្រទានឱវាទធម៌ដល់ភិក្ខុសង្ឃ
  • ពេលពាក់កណ្តាលអាធ្រាតុដោះប្រស្នាពួកទេវតា
  • ពេលទៀបភ្លឺប្រមើលមើលនិស្ស័យសត្វលោក

ព្រះនិព្វាន

  • ព្រះអង្គចូលបរិព្វាន នៅថ្ងៃទី ១៥កើត ខែ ពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1