តើពិធីសែនក្រុងពាលីនៃបុណ្យបញ្ចុះសីមាត្រូវរៀបចំយ៉ាងដូចម្តេច ? ចូររៀបរាប់ឲ្យបានក្បោះក្បាយ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពេលព្រឹលព្រលឹម ឬពេលរសៀលទេទាប នៅតាមកម្មវិធីបុណ្យដែលបានកំណតគឺ ៖
- អាចារ្យត្រូវរៀបតុមួយ មាកំរាលមានបង្គោលចងឆ័ត្រ បាំងពីលើ
- លើតុត្រូវមានម្ហូបមួយយថាស បង្អែមមួយថាស បាយ ទឹក មួយផ្តិល ផ្កាមួយថូ សំពត់ពណ៌មួយគូ ទៀន ធូប សម្រាប់អុជ ។
- អាចារ្យប្រកាសទេព្តា ក្នុងពិធីក្រុងពាលីនេះ អាចារ្យ ស្លៀកពាកស និងពានាសំពត់សដែរ ។
- អាចារ្យប្រកាសបួងសួងទេព្តា ដូចតទៅ ភោន្តោ ទេវ សង្ឃា យោ ! បពិត្រពពួកទេព្តានិករ ទេព្តាទាំងឡាយដែលស្ថិតនាគិរីបុព្វតា ក្នុងព្រៃព្រឹក្សា លើដែនពសុធា ជ្រោះជ្រង ជ្រងជ្រលងដងអូរ ដងស្ទឹង បឹងបួរ ទន្លេ សមុទ្រក្តី ទាំងទេព កោសីយ៍ សហស្សន័យ ឥន្រ្ទាធិរាជ ដែលកាន់អំណាចត្រួត ត្រាលើគ្រប់ទីដ្ឋាន និងថែរក្សាគ្រប់គ្រងមនុស្សលោកមានព្រះឥន្តក្តី អាកាសទេវា រុក្ខទេវា ទាំងទេព្តារក្សាភូមិស្ថានទីលានព្រះចេតិយ សូមលោកទ្រង់ជ្រាបថាថ្ងៃនេះជាថ្ងៃ… កើតឬរោជ ខែ …ឆ្នាំ ….ត្រូវនឹងថ្ងៃទី …ខែ ….ឆ្នាំ ….ពុទ្ធបរិស័ទចំណុះជើងវត្តមានជួយឧបត្ថម្ភផងបានធ្វើបញ្ចុះសីមាព្រះវិហារដដែលកសាងឡើងតាំងពីឆ្នាំហើយស្រេចនៅថ្ងៃ ….ខែ ….ឆ្នាំ ….. ។
ឥឡូវនេះបានរៀបចំកម្មវិធីបុណ្យបញ្ចុះសីមា វេប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា ដើម្បីព្រះសង្ឃធ្វើសង្ឃកម្មតរៀងទៅ ។
ហេតុដូច្នេះសូមពួកទេព្តា ដែលយើងខ្ញុំបានរៀបរាប់នាមរួចមកហើយមេត្តាជ្រាបដំណឹងនេះ ហើយអញ្ជើញមកទទួលអំណរសាទរ ជួយប្រសិទ្ធិពរមង្គលសួស្តី ចំពោះ… ។ ដុំថ្មធំៗជានិមិត្តសញ្ញាសីមាដែលរៀបចំបញ្ចុះក្នុងព្រះវិហារនិងជួយសូមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានជានិច្ចនិរន្តរ៍ ក្នុងព្រះពុទ្ឌសាសនាទាំងនោះ ។ ម្យ៉ាងទៀតសូម ពពួកទេវតាជួយថែរក្សាទាំងបុព្វជិត និងគ្រហស្ថដែលបានមកចូលរួម ក៏សាងវត្តនវក្តីដោយសារសោមនស្សរីករាយសូមឲ្យអស់លោកបានសេចក្តីសុខចម្រើន និងកើនផលប្រយោជន៍ ដូចសេចក្តីប្រាថ្នា កុំបីឃ្លៀងឃ្លាតដល់អវសានជាតិ ។
តពីក្រុងពាលីបួងសួងទេព្តា មកដល់ពេលប្រាប់លោកអាចារ្យបន្តកម្មវិធី នាំឧបាសក ឧបាសិកា នមស្សកា ថ្វាយបង្គំ សុំសីល និងចម្រើនព្រះបរិត្តតទៅ ។បន្តបន្ទាប់មកអនុវត្តតាមលំដាប់លំដោយនៃកម្មវិធីបុណ្យដូចបានរៀបរាប់ខាងដើមពីទី១ ដល់ទី៧ តាមសំគួរដល់កាលវេលា ។