Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅពេលណា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅ ថ្ងៃពេញបូណ៌មី ខែកក្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មាន ខែ មក ហើយបានធ្វើឲ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថាស្រូវក្នុងស្រែកំពុងតែទុំហើយ ។ នៅពេលនៃជំនន់ នាខែសីហា វិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានហូរចាក់ស្រោចស្រពបឹងបួរ តាមរយៈទន្លេសសាបដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រក ដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងទៅត្បូងវិញ ។

ទឹកជំនន់ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេប្រទេសចិនបានផ្តល់នូវកំណើនជីវភាពស្រុកស្រែចំការនៅកម្ពុជា ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឲ្យដីមានជីជាតិបានបង្កនូវធនធានយ៉ាងសំបូរបែបនៅកម្ពុជា ។

ដំណាំទាំងឡាយ ដែលកសិករខ្មែរ ធ្វើតាមសសង្វាក់នៃទឹកសម្រកបានផ្លល់នូវផលយ៉ាងច្រើនរាំងស្កាត់នូវគ្រោះទូរភក្សិនិងផ្តល់សុភមង្គល ។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកក្តិករៀងរាល់ឆ្នាំរៀបចំពិធីបុណ្យ អំទូកបណ្តែតប្រទីប សំពះ ព្រះខែ អកអំបុក ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1