តើពិធីបុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលមានអត្ថន័យដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

តាមប្រពៃណីខ្មែរយើង ជារៀងរាល់ឆ្នាំ គេតែងតែប្រារព្ធពិធីបុណ្យប្រពៃណីជាតិដូចជា បុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងខែពិសាខតែមួយ ។ អត្ថន័យនៃពិធីបុណ្យនេះគឹ៖
១. បុណ្យពិសាខបូជាៈ គឺជាពិធីបុណ្យរំលឹកគុណថ្ងៃព្រះពុទ្ធបាន
- ប្រសូត ( ១៥កើតែពិសាខឆ្នាំចរ . ២៦២៦ មុនគ.ស )
- ត្រាស់ដឹង ( ១៥ កើតខែពិសាខឆ្នាំរកា . ១៥៩១មុនគ.ស )
- ចូលបរិនិព្វាន ( ១៥ កើតខែពិសាខឆ្នាំម្សាញ់ .២៤៩១ មុនគ.ស )
២ .ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លៈ គឺជាព្រះរាជពិធីបុណ្យ ដែលធ្វើឡើងរៀងរាល់ឆ្នាំនាថ្ងៃ ៤រោច ខែពិសាខ ហើយគេច្រើនធ្វើឡើងនៅដើមឆ្នាំ រឺដើមរដូវវស្សា ។
អត្ថន័យៈ នៃព្រះរាជពិធីបុណ្យនេះ គឹចង់សំដៅលើ៖
- ការរៀបចំទទួលទេវតាវស្សាឆ្នាំថ្មី
- ការដាស់តឿនរំលឹកប្រជាកសិករអោយប្រុងប្រៀបរៀបចំចាប់ផ្តើមធ្វើការងារស្រែចំការ
- ការបួងសួងអោយចៀសផុតពិគ្រោះចង្រៃទាំងឡាយដែលបំផ្លាញធ្វើអោយខូចកសិផល
- ការផ្សងតាមសត្វគោឧបសភរាជ ដើម្បីជាប្រស្នូលដល់កសិករក្នុងការជ្រើសរើសមុខដំនាំសំរាប់ដាំដុះ….ជាដើម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ