Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើពិធីធ្វើសង្ឃទានមានប៉ុន្មានបែប ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បើនិយាយអំពីធ្វើសង្ឃទានមាន២បែប គឺមាន៖

  • ធ្វើសង្ឃភត្តទាំង១៤ ណាមួយឬធ្វើបុណ្យផ្សេងដែលនិមន្តភិក្ខុសង្ឃយ៉ាងតិចពី៤អង្គឡើងទៅ ដោយមានអាមិសប្បដិសណ្ឋារៈក្តី ធម្មប្បដិសណ្ឋារៈក្តី ប្រកបដោយធម៌ និងសម្បយុយុត្តដោយសទ្ធា និងបញ្ញា ។ យើងធ្វើកិច្ច ហើយវេចចង្ហាន់ និងទេយ្យវត្ថុ ។ ពេលចប់កិច្ចព្រះអង្គឆាន់នៅរោចបុណ្យតែម្តង ។ បែបនេះឈ្មោះថា សង្ឃទានមាន ទ្រង់ទ្រាយធំ ។
  • ធ្វើចង្ហាន់តាមផ្ទះ ដោយនិមន្តតែមួយអង្គ ឬ២អង្គ ៣អង្គប៉ុណ្ណោះនោះភិក្ខុ ឬសាមណេរដែលសង្ឃចាត់មក យើងធ្វើកិច្ចតាមទម្លាប់រាប់បាត្រហើយវេចង្ហាន់មានម្ហូប ដាក់ចានស្រាក់ចប់កិច្ចហើយព្រះសង្ឃយកចង្ហាន់ទាំងនោះទៅឆាន់ឯវត្តវិញ ។ បែបនោះឈ្មោះថាសង្ឃទានដែរ តែមានទ្រង់ទ្រាយតូច ។

សង្ឃទានមានទ្រង់ទ្រាយធំឬតូច អាស្រ័យលើចង្ហាន់និង ទេយ្យវត្ថុហើយនឹងបដិគ្គាហកៈ មានចំនួនច្រើនឬមធ្យម តិច តាមលទ្ធភាពអ្នកម្ចាស់ដើមបុណ្យធ្វើ ​។

ចំពោះអានិសង្ឃ អាស្រ័យលើកម្លាំងនៃកុសលចេតនា ទាំង៣គឺបុព្វចតនាមុញ្ចនចេតនា១ អបរាបរចេតនា១ ។

ការនិមន្តព្រះសង្ឃ១អង្គ ២អង្គ ឬច្រើនអង្គដល់១០អង្គ ក៏ដោយហើយប្រគេនចង្ហាន់ ប្រគេនឆាន់នៅផ្ទះបុណ្យក៏បាន និមន្តច្រើនអង្គធ្វើពិធីរាប់បាត្រវេចង្ហាន់ ប្រគេនដាក់ចានស្រាក់ ចប់កិច្ចហើយព្រះអង្គនិមន្តយកទៅឆាន់នៅវត្តក៏បាន អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកដើមបុណ្យ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1