តើពាក្យ សោយរាជ្យ គ្រងរាជ្យ អភិប្រាសង្គ្រាម ខុសគ្នាដូចម្តេច?
គ្រូបង្រៀន
History
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពាក្យ សោយរាជ្យ គ្រងរាជ្យ អភិប្រាសង្គ្រាម
- សោយរាជសម្បត្តិ ជាពាក្យប្រើសម្រាប់ព្រះរាជាដែលបានអភផិសេកឡើងសោយរាជ្យជាព្រះមហាក្សត្រដែលមានគ្រឿងសម្រាប់រាជ្យ៥គឺ ព្រះខាន់រាជ១ លំពែងជ័យ១ មកុដរាជ១ សុវណ្ណបាទុកា១ វាលវីជនី១ ។
- គ្រង់រាជសម្បត្តិ ជាពាក្យប្រើសម្រាប់ក្សត្រអង្គណាដែលទទួលរាជអភិសេកជាបណ្តោះអាសន្នសិន ដើម្បីគ្រប់គ្រងប្រទេស នឹងរង់ចាំការអភិសេកឡើងសោយរាជ្យសេ្តចពេញសិទ្ធិ ដូចជាព្រះបាទជយវម្ម៌ទី២ សម័យអង្គរ ។
- អភិប្រាសង្គ្រាម ជាពាក្យប្រើសម្រាប់ក្សត្រអង្គណា ដែលបានអភិសេកជាស្តេចឡៀងសោយរាជ្យ កនៅកំឡុងពេលមានសង្គ្រាម ។ ដូចជាព្រះបាទច័ន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្តេចកន និងព្រះបាទពញាយ៉ាតដែលកវាយរំដោះបានរាជធានីអង្គរ បានពីកណ្តាប់ដៃសៀមថ្មីៗ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ