តើពាក្យ « ផ្សា ផ្សារ » មានន័យដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពាក្យ « ផ្សា ផ្សារ » ៖
- ផ្សា ( កិ.ឬ.គុ ) ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា របួស ដាច់ រលាត់ ប៉ះពាល់ត្រូវ ប្រទះនឹងជាតិជូរ ប្រៃ ហឹរ … ។ ឧ. ផ្សាភ្នែកណាស់ ពេលមុជទឹកសមុទ្ទ ។
- ផ្សា (អា.និ ) ព្រោះ,ហេតុតែ ដោយហេតុ តាមតែ តាមតែចង់ ព្រោះតែចំណង់ ។ ឧ. សូមផ្សាចាស់ផ្សាឈាមជាមួយគ្នាតទៅ ។
- ផ្សា ( កិ ) ផ្សងតាមកម្ម ផ្សងព្រេង ទ្រាំទ្រ ទ្រាំអត់ កាន់ក្តីសន្តោសតាមមានតាមបាន ។ ឧ. ផ្សាជាអ្នកកម្សត់ទុគ៌ត ។
- ផ្សារ ( ន ) ក្លាយមកពីពាក្យបរទេសថា ប៊ះហ្សារ )ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។ ឧ. តើអូនចូលចិត្តដើរលេងផ្សារដែរទេ ?
- ផ្សារ ( កិ ) ភ្ជាប់ភ្ជិតដោយទឹកបន្សារ ។ ឧ. បងមានទទួលផ្សារឆ្នាំងស្ពាន់នេះទេ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ