Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើពាក្យ « នឹង និង ហ្នឹង » មានអត្ថន័យយ៉ាងដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពន្យល់ពាក្យ « នឹង និង ហ្នឹង » គឺៈ

នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខ កិរិយាសព្ទប្រាប់ពីអនាគតកាលទៅខាងមុខថាមុខជា​ ប្រាកដជា គង់ គង់តែ​ ។ ឧ. ស្អែកនឹងទៅផ្ទះអ្នក ។

  • ( គុ ឬ កិ.វិ ) ស្ងៀម , ជើយ,មិនកម្រើក ។ មិនប្រែប្រួល មិនឡើងមិនចុះ នៅដូចដែល ។ ឧ. អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។
  • ( អា និ ) ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថាដោយៈ ជាមួយ ដោយសារ ព្ធដ៍ នៅត្រង់ ។ ឧ. ដួសសម្លនឹងវែក ។

និង គឺជាសព្ទជាសន្ធាន ជាទ្វន្ទូ សម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្តី ថាទាំងព្រមទាំងផងនេះផងនោះផង ។ ឧ. អ្នកនិងខ្ញុំ ។

ហ្នឹង ( វិ.ស )  នុះ ។ និ ( ព.សា ) ដូច្នឹង អីចឹង អើ បើនិយាយមានសំឡេង ខ្ពស់ស្រួចខ្លាំងត្រូវសរសេរដាក់ជើងក្អែក នេះពីលើជាហ្នឹងហើយ ! ហ្នឹង ឯង ! ( សម្រាប់សម្តីសាមញ្ញ ) ។ ឧ. ហ្នឹងហើយនុះហើយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1