Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើពាក្យ « និង នឹង ហ្នឹង « ខុសគ្នាមិចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពាក្យ « និង នឹង ហ្នឹង » ៖

  • និង ( និ ) សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យ ឬតឃ្លារបៈពីមួយទៅមួយដែលមានដំណើរសេចក្តីថា ទាំង ព្រមទាំងផងនេះផង នុះផង ។ ឧ. អ្នកនិងខ្ញុំទៅប្រជុំនៅសាលាឃុំប្រស់ ។
  • នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគត់កាលទៅខាងមុខថា​មុខជា ប្រាកដជា គង់តែ ។ឧ. ស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់អ្នក ។
  • នឹង ( គុ.ឬ.កិ .វិ ) ស្ងៀម ជើយ មិនកម្រើក ។ ឧ. រូបសំណាកនេះនៅនឹងថ្កល់ ។
  • នឹង ( អា.និ ) ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទមានន័យថា ដោយ ជាមួយ ដោយសារ ។ ឧ. ដួសសម្លនឹងវែក កាប់ឈើនឹងពូថៅ…។
  • ហ្នឹង ( វិ.ស ) នុះ ។ ឧ. តើឯងយករបស់ខ្ញុំឬ ? ហ្នឹងហើយ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1