តើពាក្យ « ទង់ ទុង » មានន័យដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពាក្យ « ទង់ ទុង » ៖
- ទង់ ( កិ ) ទាញទាំងពីរខាងទៅវិញទៅមកទាញទៅទាញមក ច្រើននិយាយថា ទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក ។ ឧ. ខ្ញុំទង់ទាញវាណាស់ ដែរប៉ុន្តែគេមិនតាម ។
- ទង់ ( ន ) ផ្ទាំងសំពត់ឬចម្រៀកសំពត់ដែលដេរឲ្យមានសណ្ឋាន និងព័ណ៌ឬរូបផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ។ ឧ. តើដឹងថាទង់សាសានាមានប៉ុន្មានពណ៌ដែររឺទេ ។
- ទុង ( ន) ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ កវែង ចំពុះវែងសំប៉ាត មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់ ជើងខ្លី ម្រាមជាប់ដូចជើងទាហែលទឹកមុជទឹកបាន ហើយបានខ្ពស់ ទុងមាន២ប្រភេទ គឺទុងសំពៅ មានសម្បុរ សលាយសម្បុរជម្ពូ ( ស លាយក្រហម ស្រគាំ ) ទុងផេះមានម្បុរប្រផេះ ទុង២ប្រភេទនេះសុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា ។ ឧ. ខ្ញុំឃើញសត្វទុង នៅសួនភ្នំតាម៉ៅ ។
- ទុង « ទូង» ( ឧ ) សូរកាំភ្លើងធំ ឬសូរអ្វីៗឯទៀតបែកផ្ទុះ ។ ឧ. គាត់បាញ់កាំភ្លើងឬសូរទុង ទុង ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ