តើពន្ធនិងអាករលើទំនិញនាំចូល នាំចេញត្រូវគណនាដូចម្តេច ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពន្ធនិងអាករលើទំនិញនាំចូល នាំចេញ ត្រូវបានគណនាតាមវិធីសាស្រ្តដូចខាងក្រោម៖
ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស ( បើមាន ) និងអាករលើតម្លៃបន្ថែម ។
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនំាចូល
- អាករពិសេស = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល ) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល ) x ១០ % ( ចំពោះទំនិញទូទៅមិនជាប់អាករពិសេស )
ឬ = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស ) x ១០% ( ចំពោះទំនិញទូទៅ )
ប្រាក់ពន្ធនិងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម ( ចំពោះទំនិញទូទៅមិនជាប់អាករពិសេស )
ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម ( ចំពោះទំនិញទូទៅជាប់អាករពិសេស ) ។
ខ. ចំពោះប្រេងសាំង ឬម៉ាស៊ូត
ការគណនាលប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករបន្ថែមអាករពិសេស និងអាករលើតម្លៃបន្ថែម ។
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
- អាករបន្ថែម = បរិមាណ ( ចំនួនលីត្រ ) x 0.02$ x អត្រាប្តូរប្រាក់ ( ចំពោះប្រេងសាំង )
ឬ បរិមាណ ( ចំនួនលីត្រ ) x 0.04$ x អត្រាប្តូរប្រាក់ ( ចំពោះប្រេងម៉ាស៊ូត )
- អាករពិសេស = ( កម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម ) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = ( តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស ) x ១០%
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករបន្ថែម + អាករពិសេស + អាករលើតម្លៃបន្ថែម ។