Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើផ្លូវថ្នល់ចែកចេញជាប៉ុន្មានប្រភេទ?​ អ្វីខ្លះ? ចូរពន្យល់ប្រភេទនីមួយៗ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ផ្លូវថ្នល់ចែកចេញជា៤ប្រភេទគឺ៖

  • ផ្លូវជាតិ៖ ស្ថាបនានិងថែរក្សាដោយថវិកាជាតិហើយចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា
  • ផ្លូវខេត្ត៖ ជាផ្លូវដែលកាត់ផ្លូវជាតិ ឬចេញពីទី​ប្រជុំជន ក្រុងទៅទីប្រជុំជន មួយទៀត ហើយស្ថាបនានិងថែរក្សាដោយថវិការខេត្ត
  • ផ្លូវលំ៖ ជាផ្លូវតូចៗ គ្មានក្រាលថ្ម ក្រាលគ្រួសក្រហមមានលំនៅតំបន់ជនបទ ។ កសាងនិងថែរក្សាដោយរដ្ឋអំណាចមូលដ្ឋាននិងប្រជាជនសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនិងសប្បុរសជន
  • ផ្លូវរុក្ខបានៈ កសាងនិងថែរក្សាដោយក្រសួងរុក្ខាប្រមាញ់ និងនេសាទសម្រាប់ដឹកផលិតផលព្រៃឈើ ថែរក្សាព្រៃឈើ និងធ្វើចរាចរណ៍ធម្មតា ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1