តើផ្តោតលើចំណុចអ្វីខ្លះ ដើម្បីចាត់ទុកថាមានសញ្ជាតិខ្មែរពីកំណើត ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីចាត់ទុកជាសញ្ជាតិខ្មែរត្រូវផ្តោតលើ៖
១.ត្រូវបានសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយៈ
- កូនមានខាន់ស្លាដែលកើតពីឪពុក ឬម្តាយ
- កូនឥតខាន់ស្លា ដែលកើតមកពីឪពុកម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់
- ទោះបីកូនដែលឪពុក ម្តាយមិនទទួលស្គាល់តែបើ តុលាការបានចេញសាលក្រមថាកូននោះទេពិតជាកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ
២. ត្រូវបានសញ្ជាតិខ្មែរដោយកើតក្នុងព្រះរាជាណាចក្រកម្ពុជាៈ
- កូនដែលកើតពីឪពុកនិងម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុកម្តាយមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវចាត់ទុកថាកើតក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ