Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើផ្កាបិណ្ឌមានលក្ខណៈដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ឯផ្កាបិណ្ឌនេះធ្វើទៅតាមតំបន់នីមួយៗផ្សេងៗពីគ្នាមិនមានលក្ខណៈដូចគ្នាបេះបិទទេ ។ តែខ្ញុំយោងតាមឯកសារខ្លះមានលក្ខណៈបែបនេះ ៖

ផ្កាបិណ្ឌនេះ គេធ្វើអំពីឈើ មានកំពស់១ហត្ថ ១ចំរាម មានសំនុំផ្កាធំក្រោម តូចលើមា​នបង្គោលឈើមូល១ មានទំហំ ខាងគល់ប៉ុនមេដៃខាងចុងប៉ុនកូនដៃ គេយកក្តារកំរាស់ម្រាប់ដៃ ធ្វើជាកង់មូលចោះរន្ធនៅចំកណ្តាល សម្រាប់ស៊កបង្គោល នៅខាងក្រោមធំ ខាងលើតូច តាមលំដាប់ទាំង៥ថ្នាក់ ។

ក្តារថ្នាក់ក្រោមមានទំហំ ៥ធ្នាប់ ។ ឯក្តារថ្នាក់លើបន្តបន្ទាប់ មានរៀងតូចរៀវរហូតដល់ថ្នាក់លើតាមលំដាប់ ។

ប្រដាប់ផ្កាបិណ្ឌនេះរចនាដោយក្បាច់ស្ពាន់ក្រាប់ពណ៌ផ្សេងៗ ជាក្បាច់កញ្ចាំងបិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានក្បាច់ដកចន្ទន៍ បិទភ្ជាប់៥ជុំ ក្នុង១ថ្នាក់ ។ នៅខាងក្រោយក្បាច់ដក ចន្ទន៍គ្រប់ថ្នាក់គ្រប់កន្លែង មានដែករស់ធ្វើជាដងដោតផ្កាញ័រ ដែលធ្វើជាស្ពានក្រាប់ ឲ្យខ្ពស់ជាងក្បាច់ដកចន្ទន៍បន្តិចឡើង ។

នៅខាងក្រោមក្បាច់ដកចន្ទន៍ទាំង៥ នៃថ្នាក់១នៅខាងក្រោមបង្អស់គេយកចំរៀកឬស្សីតូចៗ ប៉ុនទ្រងនុងស្លឹកដូងធ្វើជាដង ដោតទង់ក្រពើ៥ដែលធ្វើពីស្ពាន់ក្រាប់ ។ នៅខាងចុងដងទងនោះ មានដោតផ្កាស្ពាន់ក្រាប់ដែរ ។​

គេបន្ថែមថ្នាក់តូចមួយ នៅខាងក្រោមទៀតដោតភ្ជាប់ស្ពាន់ក្រាបជារូបនាគ៤ យកក្បាលនាគមួយៗទេភ្ជាប់នឹងគល់បង្គោលខាងក្រោម ។ នៅក្នុងមាត់នាគទាំង៤នោះ មានចុងក្បាច់ស្លឹកពោធិ៍ សំយុងចុះ ធ្វើជានាគទ្រផ្កាបិណ្ឌ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1