តើប្លង់តុងជាអ្វី ?
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្លង់តុងជាសរីរាង្គរុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹកស្ទឹងបឹងទន្លេ រឺសមុទ្រ ។ តាមធម្មតាពួកវាមិនអាចធ្វើបំលាស់ទីដោយខ្លួនឯងទេ ។ ប៉ុន្តែពេលខ្លះពួកវាអាចធ្វើបំលាស់ទីបានតាមលក្ខណៈពិសេសដូចជាដោយកំលាំងទឹកជោរនាច ឬកំលាំងខ្យល់បករឺទឹករលក ហើយភាគច្រើនពួកវាមានមាឌតូចល្អិត ។ ប្លង់តុងមានទម្រង់ដូចច្រវ៉ាក់កង់តែមានជីវិត ។ ពួកវាទាំងនោះជាចំណីអាហារដ៏ប្រសើរសំរាប់ទ្រទ្រង់ជីវិតសត្វសមុទ្រទាំងឡាយ ។ នៅតាមឆ្នេរសមុទ្រដែលសំបូរប្លង់តុងជាកន្លែងសំបូរត្រី ហើយក៏ជាកន្លែងនេសាទដ៏ល្អប្រសើរផងដែរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ