Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើប្រភេទកីឡាអ្វីខ្លះ​ដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើង ដើម្បីសុខភាពនិងប្រយុទ្ធ​ការពារខ្លួននោះ? ប្រាប់ពីទម្រង់នៃការប្រកួតកីឡាប្រភេទនីមួយៗ។

ប្រភេទកីឡាដែលបុព្វបុរសខ្មែរជំនាន់ដើម​បានបង្កើតឡើង ដើម្បីអប់រំសុខភាព និងសម្រាប់​ប្រយុទ្ធការពារខ្លួនមានដូច​តទៅ៖

  • កីឡាបោកចំបាប់ : ខ្មែររៀបចំប្រកួតកីឡានេះ គឺដើ​ម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិ​ជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដរកម្សាន្ត​សប្បាយពេលបុណ្យ​ចូលឆ្នាំម្តងៗ។ កឺឡាករដែល​ចាត់ទុកថាឈ្នះ គឺពេលនរណាម្នាក់ចាប់លើកគូប្រកួត​ពេញជំហរផុតជើងពីដី ឬក៏ចាប់ផ្តួលគូប្រយុទ្ធ​ឱ្យខ្នងដល់​ដីបានតាមស្នៀតតែលគ្រូបានបង្ហាត់​បង្រៀនរួចហើយ។
  • កីឡាប្រដាល់សេរី : ខ្មែរសម័យដើមនិយម​លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ និងសម្រាប់លេងថ្វាយព្រះមហាក្សត្រ​រើសរកអ្នកមានថ្វីដៃឯក។ អ្នកលេងពីដើម ប្រើដៃទទេសម្រាប់ប្រយុទ្ធ តែឥឡូវគេឱ្យប្រើស្រោមដៃ។ កីឡាករប្រយុទ្ធ​ដោយប្រើជង្គង់, កែងដៃ, ចុងជើង, កណ្តាប់ដៃវាយលើ​គូប្រកួតតាមក្បាច់​គ្រប់ប្រភេទ ដែលខ្លួនបានហ្វឹកហាត់អមដោយភ្លេងខ្លងខែកកំដរផង។ មុននឹងប្រកួត កីឡាករម្នាក់ៗតែង បញ្ចេញក្បាច់ពត់ពេនខ្លួន ដែលខ្មែរហៅថា “ថ្វាយបង្គំគ្រូ”។ អ្នកឈ្នះគឺ​អ្នកដែលបានធ្វើឱ្យគូប្រកួតដួលសន្លប់ ឬផ្តល់សញ្ញាសុំ​ចុះញ៉ម។
  • កីឡាល្បុក្កតោ ឬ បុកកាតោ : ពេលប្រយុទ្ធ​គេអាចប្រើដៃទទេ ឬអាវុធផ្សេងៗមាន ដាវខ្លីវែង លំពែង ដំបង កាំបិតស្នៀត ។កីឡាប្រភេទនេះ គឺមានសភាព​ប្រយុទ្ធ​គួរឱ្យព្រឺស្ញើបខ្លាំងណាស់ ដោយសារ​ក្បាច់ទម្ងន់ដៃ កម្លាំងជើង អាវុធ ដែលមានមុខស្រួច ដំបងរឹងមាំ​វែង តាមស្នៀតពិសេសៗ ដូចជាក្បាច់ប្រយុទ្ធទ្វារមួយ ទ្វារពីរ ទ្វារបួន ទ្វារប្រាំបី ទ្វារដប់ពី និងស្នៀតជើង​ជាច្រើនរាប់ពុំអស់ ដែលអាចទាត់លាន់សន្ធឹកដូចព្យុះសង្ឃរា ឬដូចរន្ធះ។ ស្នៀតផ្សេងពីនេះ នៃកីឡាបុកកាតោមាន​ស្នៀត​ក្រពើហា ស្វាផ្លោះ ស្វាហក់ ខ្លាក្រាប ពស់បើកវែក ក្រញ៉ាំគ្រុឌ ឥន្ទ្រីសំកាំង កុកចាំចឹកត្រី ខ្លែងឆាប នាគលេងទឹក នាគពាំកែវ ព្រហ្មមុខបួន ហនុមានថ្វាយបង្គំគ្រូ​ជាដើម។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1