តើប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយខុសគ្នាដូចម្តេច ?
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយខុសគ្នាដូចជា៖
- ប្រភពបំពុលចំណុចៈ មានប្រភពចេញពីកន្លែងច្បាស់លាស់តាមរយៈបំពង់បង្ហូរឬប្រឡាយ ទីតាំងឧស្សាហកម្ម រោងចក្រ និងបំពង់បង្ហូរទឹកលូសំអុយ ហើយងាយស្រួលក្នុងការត្រួតពិនិត្យ និងធ្វើប្រត្តិកម្មសំអាតទឹកឡើងវិញ ។
- ប្រភពបំពុលរាយប៉ាយៈ ជាប្រភពដែលបង្កឲ្យមានការ បំពុលដោយសារធាតុបំពុលច្រើនកន្លែងដូចជា លំហូរកសិកម្ម ការបំផ្លាញព្រៃឈើ ទឹកកង្វក់ចេញពីការជីករ៉ែ ការដ្ឋានសំណង់ និងលំនៅស្ថាន ។ ហើយមិនសូវងាយស្រួលក្នុងការត្រួតពិនិត្យ វាអាស្រ័យទៅលើការយល់ដឹងរបស់បុគ្កល គ្រួសារ និងសហគមន៍ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ