តើប្រភពនៃការបំពុលខ្យល់មានអ្វីខ្លះ? ចូររៀបរាប់។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រភពនៃការបំពុលខ្យល់មានពីគឺ៖
ប្រភពពីធម្មជាតិ
- ភ្នំភ្លើងព្រោះផេះ អាស៊ីតអព័្ទ អ៊ីដ្រូសែនស៊ុលភីត និងឧស្ម័នពុលផ្សេងៗទៀត។
- ការពុករលូយរុក្ខជាតិ ជាប្រភពប្រតិកម្មសារធាតុស៊ុលផួក្នុងអាកាស។
- ភ្លើងឆេះព្រៃ បង្កើតបានជាពពក ផ្សែងគ្របដណ្ដប់ទ្វីប។
- ព្យុះនៅក្នុងតំបន់ស្ងួតហែង បង្កើតបានជាពពក ធូលី រាប់ម៉ឺនតោនដឹកនាំចូលទៅក្នុងអាកាស។
- អំបិលភាយចេញពីសមុទ្រ លំអងភផ្កា វីរុស បាក់តេរី ស្ប៉អាចមានគ្រោះថ្នាក់មកពីប្រតិកម្មនៃការឆ្លង។
ប្រភពពីសកម្មភាពមនុស្ស
- តំបន់ឧស្សាហកម្ម រោងចក្រថាមពលអគ្គិសនី បានបញ្ចេញថាមពលគីមីពុលយ៉ាងនៅក្នុងអាកាស។
- យានយន្តគ្រប់ប្រភេទបានបញ្ចេញផ្សែង ធូលី។
- ការភ្ជួរាស់ដី គម្រោងសាងសង់អាគារធំៗ និងអាជីវកម្មរ៉ែ ក៍បណ្ដាលឲ្យមានធូលីចូលទៅក្នុងអាកាសដែរ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ