តើប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ
- ការទទួលព័ត៌មាន ប្រព័ន្ធប្រសាទជួយយើងឪ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ ។ ឧទាហរណ៍ ៖ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់ ។
- ការឆ្លើយតបទៅនឹងព័ត៌មាន នៅពេលយើងទទួលបានសញ្ញា រឺការប្រែប្រួលណាមួយក្នុងមជ្ឈដ្ឋានខាងក្រៅ ។ ឧទាហរណ៍ ៖ កីឡាករដែលជាអ្នកចាំទីលោតទីចាប់បាល់មិនឪ្យចូលទី ។
- តំហែរក្សាលំនឹង ប្រព័ន្ធប្រសាទជួយក្នុងការថែមថេរលំនឹងដោយបញ្ជាឪ្យសារពាង្គកាយធ្វើសកម្មភាពមួយចំនួនដែលសមស្រមទៅនឹងព័ត៌មានដែលទទួលបាន ។ ឧទាហរណ៍ ៖ អត្រាចង្វាក់បេះដូង និងដង្ហើមដើម្បីគិតគូរថាមពលបន្ថែមនៅពេលលោតទៅចាប់បាល់ដោយប្រព័ន្ធតម្រូវប្រសាទ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ