តើប្រធានវិស័យភាព និងវត្ថុវិស័យភាព មានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រធានវិស័យភាព និងវត្ថុវិស័យភាព មានលក្ខណៈខុសប្លែកគ្នា
ប្រធានវិស័យភាព
– ចំណុះឲបុគ្គលម្នាក់ៗផ្ទាល់របស់មនុស្ស
– មានលក្ខណៈជាអត្តនោម័តតាមការយល់របស់បុគ្គល
– មិនចំណុះរាល់បាតុភូតខាងក្រៅមិនចំណុះតាមក្រិត្យក្រមធម្មជាតិ
– មានល្បិចមានវិធីមធ្យោបាយផ្ទាល់របស់បុគ្គល
– ពុទ្ធិផ្អែកលើវិចារណញ្ញាណជានិច្ចសិក្សាលើវត្ថុ ។
វត្ថុវិស័យភាព
– ចំណុះឲវត្ថុនិមួយៗមានលក្ខណៈតថភាព និងធម្មជាតិ
– មានលក្ខណៈសត្យានុម័តជាក់ស្តែងតាមសច្ចភាព
– មានលក្ខណៈទូទៅស្របតាមក្រមធម្មជាតិមិនចំណុះឲបុគ្គលផ្ទាល់ឯករាជ្យពីបុគ្គល
– គ្មានល្បិចវិធីមធ្យោបាយប្រមូលគ្រប់ទ្រឹស្តីមកពិចារណាពុំប្រកាន់
– មានអត្ថិភាពឯករាជ្យពីពុទ្ធិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ