Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបានយ៉ាងដូចម្ដេច ? រីនៅប្រទេសកម្ពុជា តើបញ្ហាគ្រោះអត់ឃ្លានមានចោទឡើងដែរឬ ទេ ? ព្រោះអ្វី ? ចូរពន្យល់ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបាន ដោយអនុវត្តបៃតង នៅឆ្នាំ ១៩៨៨ ឥណ្ឌាផលិតស្រូវបាន៣ ដងលើសឆ្នាំ ១៩៦៦ ហើយបានប្រែក្លាយពីប្រទេសធ្លាប់តែជួបប្រទះនឹងកង្វះខាតស្បៀង បានក្លាយទៅជាអ្នកនាំចេញស្រួវសាលីមួយយ៉ាងចម្លែក ។

នៅប្រទេសកម្ពុជា បញ្ហាអត់ឃ្លាននៅតែចោទនៅឡើយ ដោយសារប្រទេសយើងអនុវត្តកសិកម្មថាផលនៅឡើយ ពោលគឺនៅប្រើឧបករណ៍បែបបុរាណ មិនទាន់មានបច្ចេកទេសទំនើប ការប្រើប្រាស់ជី ជំរើសពូជនៅឡើយ ។ ម៉្យាងទៀតដោយសារប្រទះយើងធ្លាប់ជួបប្រទះ នូវសង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំដែលនាំឪ្យខឿនសេដ្ឋកិច្ចប្រទេសយើងនៅមានភាពអន់ថយ ។ តែទោះជាយ៉ាងនេះក្ដីក៏រដ្ឋាភិបាលយើងសព្វថ្ងៃបាន និងកំពុងស្ថាបនាផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ដ និងបច្ចេកទេសដល់ប្រជាជនយើងផងដែរ ហើយវាជាជោគជ័យផងដែរដែលជីវភាពប្រជាជនយើងមានភាពល្អប្រសើរជាលំដាប់ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1