មាតិកា
វគ្គសិក្សា: តើប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្...
ការចូលគណនី

Curriculum

តើប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់មានអ្វីខ្លះ? ចូររៀបរាប់ដោយបញ្ជាក់អំពីឆ្នាំផង។

មេរៀនអត្ថបទ

តើប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់មានអ្វីខ្លះ? ចូររៀបរាប់ដោយបញ្ជាក់អំពីឆ្នាំផង។

ប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់រួមមាន៖

  • តំបន់អង្គវត្ត (សម្បត្តិវប្បធម៌)៖ ចុះក្នុងបញ្ជីបេតិកណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខ ធ្នូ ១៩៩២
  • របាំព្រះរាជទ្រព្យ (អរូបី) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០០៣
  • ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២៥ វិច្ឆិកា ២០០៥
  • ប្រាសាទព្រះវិហារ (រូបី) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ កក្កដា ២០០៨
  • គុកទួលស្លែង ត្រូវបានបញ្ចូលកាលពីថ្ងៃទី៣១ កក្កដា ២០០៩
  • ល្បែងទាញព្រ័ត្រ (អរូបិ) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥តែកម្ពុជាជាសមាជិកមួយហក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះរួមមានកូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ
  • ចាប៉ីដងវែង (អរូបី) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៦ ។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្រ្គោះបន្ទាន់
  • ប្រាសាទសំបូរព្រៃគុក (រូបី) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៨ កក្កដា ២០១៧ ។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១​ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។