តើប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមាន៥ប្រភេទ៖
ប្រភេទ កៈ
សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន៖
- ក១៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់១២៥សង់ទីម៉ែត្រគូប
- ក២៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង លើសពី១២៥សង់ទីម៉ែត្រគូប ។
ប្រភេទ ខៈ
សម្រាប់រថយន្តដឹកអ្នកដំណើរ មិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើកបរ
ប្រភេទ គៈ
សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន
ប្រភេទ ឃៈ
សម្រាប់រថយន្តដឹកអ្នកដំណើរ ៖
- ឃ១៖ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន
- ឃ២៖ សម្រាប់រថយន្ត ដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន ។
ប្រភេទ ងៈ
សម្រាប់រថយន្តដឹកអ្នកដំណើរ លើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កកដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោន ត្រូវចែកជាបីប្រភេទគឺ ៖
- ប្រភេទ ង (ខ)
- ប្រភេទ ង ( គ )
- ប្រភេទ ង ( ឃ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ