Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្នមានរូបភាពអ្វីខ្លះ ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

តើបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្នមានរូបភាពអ្វីខ្លះ ?

តើរូបភាពណាមួយដែលមានទំហំធំជាងគេ ?

តើរូបភាពណាមួយបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម ?

ចម្លើយ

រូបភាពបំលាស់លំនៅកម្ពុជាបច្ចុប្បន្នមាន៤រូបភាពគឺៈ

  • បំលាស់លំនៅពីជនបទនៅទីក្រុង២៧.៥៣%
  • បំលាស់លំនៅពីជនបទនៅជនបទ ៥០.៨៨%
  • បំលាស់លំនៅពីទីក្រុងទៅទីក្រុង ១៥.១១%
  • បំលាស់លំនៅពីទីក្រុងទៅជនបទ ៦.៤៨% ។

រូបភាពដែលបំលាស់លំនៅច្រើនជាងគេ គឺបំលាស់លំនៅពីជនបទទៅជនបទដោយសារកើនឡើងនៃសេដ្ឋកិច្ច ជាពិសេសគឺតម្លៃដីធ្លីឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនធ្វើការលក់ដូរដីពីកន្លែងដែលដីមានតម្លៃថ្លៃទៅរស់នៅកន្លែងមួយទៀត និងជាឆ្នំាដែលមានវិបត្តិសេដ្ឋកិច្ចតម្លៃទំនិញឡើងថ្លៃដែលធ្វើឲ្យមានការប្តូរកន្លែង ធ្វើការស្វែងរកការងារធ្វើ អសន្តិសុខនិងការវិលជួបជុំគ្រួសារ កូនកំព្រា ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន។ រូបភាពបំលាស់លំនៅពីជនបទទៅទីក្រុងល ជារូបដែលបណ្តាលឲ្យមានបញ្ហានគរូបនីយកម្ម និងបង្កឲ្យមានចំណោទលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ថែមទៀត ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 3