តើបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្នមានរូបភាពអ្វីខ្លះ ? តើរូបភាពណាមួយដែលមានទំហំធំជាងគេ ? ហេតុអ្វី ? តើរូបភាពណាមួយបណ្តាលឲ្យមានបញ្ហានគរូបនិយកម្ម ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រូបភាពបំលាស់លំនៅនៅកម្ពុជាបច្ចុប្បន្ន មាន៤រូបភាពគឹៈ
- បំលាស់លំនៅពីជនបទទៅទីក្រុង ២៧.៥៣%
- បំលាស់លំនៅពីជនបទទៅជនបទ ៥០.៨៨%
- បំលាស់លំនៅពីទីក្រុងទៅទីក្រុង ១៥.១១%
- បំលាស់លំនៅពីទីក្រុងទៅជនបទ ៦.៤៨% ។
រូបភាពដែលបំលាស់លំនៅច្រើនជាងគេ គឹបំលាស់លំនៅពីជនបទទៅជនបទដោយសារកើនឡើងនៃសេដ្ឋកិច្ច ជាពិសេសគឺតម្លៃដីធ្លីឡើងថ្លៃ ដែលធ្វើឲប្រជាជនធ្វើការលក់ដូរដីពីកន្លែងដែលដីមានតម្លៃថ្លៃទៅរស់នៅកន្លែងមួយទៀត និងជាឆ្នាំដែលមានវិបត្តិសេដ្ឋកិច្ចតម្លៃទំនិញឡើងថ្លៃដែលធ្វើឲ្យមានការប្តូរកន្លែង ធ្វើការស្វែងរកការងារធ្វើអសន្តិសុខនិងការវិលជួបជុំគ្រួសារ កូនកំព្រាការបាត់បង់ដីធ្លី និងលំនៅដ្ឋាន ។ រូបភាពបំលាស់លំនៅពីជនបទទៅទីក្រុង ជារូបដែលបណ្តាលឲ្យមានបញ្ហានគរូបនិយកម្ម និងបង្កឲ្យមានចំណោទលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ថែមទៀត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ