តើបេតិកភ័ណ្ឌជាអ្វី? អត្តសញ្ញាណជាតិជាអ្វី? ចូរពន្យល់អត្តសញ្ញាណជាតិ “ខ្ញុំជានរណា” និង “យើងជានរណា”។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក. បេតិកភ័ណ្ឌ ជាទ្រព្យសម្បត្តិឬកេរមត៌កដែលមានជាប់តពីដូនតាមក។
ឧទាហរណ៍ ៖ ប្រាសាទបុរាណ ធម្មជាតិ…។
ខ. អត្តសញ្ញាណជាតិ គឺសម្ដៅលើអ្វីៗដែលមានលក្ខណៈសម្គាល់ជារបស់ជាតិរៀងៗខ្លួន។
ឧទាហរណ៍ ៖ ឈ្មោះ ភូមិ ម្ហូប វប្បធម៌…។
គ. ពន្យល់អត្តសញ្ញាណជាតិ “ខ្ញុំជានរណា” និង “យើងជានរណា”គឺ ៖
- ខ្ញុំជានរណា
ចង់បញ្ជាក់ពីអត្តសញ្ញាណរបស់ខ្ញុំ។ ឧទាហរណ៍ ខ្ញុំជាមន្រ្ដី គ្រប់គ្រងសាស្រ្ដាចារ្យមានរូបរាងមិនខ្ពស់ មិនទាប ដំណើរទន់ភ្លន់ សម្ដីមួយៗសុភាពរាបសារ តែម៉ឹងម៉ាត់ ចិត្តនឹងនរណាជាជនជាតិខ្មែរ មានជំនឿលើពុទ្ធសាសនា ស្រឡាញ់ទំនៀមទម្លាប់បុរាណ សម្លៀកមិនឆើតឆាយ។
- យើងជានរណា
យើងក្នុងនាម ជាសមាជិកក្រុមមួយ ដោយផ្សារភ្ជាប់សមាជិកដទៃទៀតទៅ តាមការសម្ដៅលើជាតិ ជនជាតិ ជំនឿ សាសនា ភាសានិយាយស្ដី ប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ចំណូលចិត្ត ឬផ្សេងៗជាអត្តសញ្ញាណដែលស្ដែងឡើងចំពោះបុគ្គលម្នាក់ៗ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ