តើបុព្វហេតុអ្វីខ្លះ ដែលធ្វើឱ្យមនុស្សធ្លាក់ទឹកចិត្ត? តើមនុស្សដែលកើតមានជំងឺធ្លាក់ទឹកចិត្តមានអាការះដួចម្តេចខ្លះ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បុព្វហេតុដែលធ្វើឲមនុស្សធ្លាក់ទឹកចិត្ត ដោយសារ ៖
ក. កត្តាផ្ទាល់ខ្លួន
- បាត់បង់មនុស្សដែលជាទីស្រឡាញ់
- បាត់បង់់ប្រាក់កាស ទ្រព្យសម្ភារៈ ផ្ទះសំបែង ដីធី…
- បាត់បង់ការងារធ្វើ ឫរកការងារមិនបានធ្វើ
- បាត់បង់កិតិ្តយស កេរ្ត៍ឈ្មោះ ទទួលរងភាពអាម៉ាស
- បាត់បង់ឱកាសក្នុងការប្រឡង ឫប្រឡងធ្លាក់ ឫរៀនចាញ់មិត្តភក្តិ…
- បាត់បង់ការស្រឡាញ់ពីគ្រួសារ បងប្អូន មិត្តភក្តិ
- កើតមានជម្ងឺរាំរៃព្យាបាលមិនជាស្រឡះ
- ទទួលរងភាពចាញ់បោកគេជាដើម ។
ខ. កត្តាគ្រួសារ
- គ្រួសារបែកបាក់គ្នា លែងលះ ជម្លោះ ហិង្សាដាក់គ្នា ធ្វើឲកូនគ្មានក្តីសង្ឃម បាត់ភាពកក់ក្តៅពីឪពុកម្តាយ
- គ្រួសារក្រីក្រពេក គ្មានថវិកាសម្រាប់ទ្រទ្រង់ជីវភាព ឫរៀនសូត្រ ។
គ. កត្តាសង្គម
- រងអំពើអយុត្តិធម៍ផ្សេងៗ
- រងអំពើទារុណកម្ម
- រងអំពើរំលោភបំពានលើរាងកាយ ចិត្ត លើសិទ្ធិសេរីភាព
- ការរឹបអូសយកដីធ្លីដោយអមនុស្សធម៍
- បញ្ហានិកសកម្មភាព គ្រោះបាត់អាជីព អតិផរណានៅក្នុងសង្គម
- សង្គាមស៊ីវិលរវាងជាតិសាសន៍ឯង ឫជាមួយជាតិដ៏ទៃ
- ឃើញតែភាពបក្សពួកនិយម
- ឃើញតែភាពពុករលួយ ។
ឃ. កត្តាវប្បធម៍
- បញ្ហាសាលារៀននៅឆ្ងាយពីផ្ទះពេក គ្មានមធ្យោបាយ ឫ មានសាលារៀនហើយតែគ្មានគ្រូល្អសាលារៀនមានតែមិនគ្រប់ កម្រិតថ្នាក់ ឫខ្វះសម្ភារះសិក្សារជាដើម
- ភាពរងចាំតាមព្រេងវាសនា ឫព្រហ្មលិខិត ឫវាសនាអាក្រក់កើតមានចំពោះខ្លួន ឫកម្មផល ឫទំនាយត្រូវអំពើគេ ។
- ការបំបាត់វាសនា បំបិតសិទ្ធិសេរីភាពក្នុងរឿងវាសនា
- តំបន់គ្មានទីវត្តអារាម ឫវិហារសាសនា ឫវត្ត វិហារនៅឆ្ងាយពេក ។
ង. កត្តាធម្មជាតិ
- គ្រោះធម្មជាតិ ទឹកជំនន់ រញ្ជួយដី ខ្យល់ព្យុះ បន្ទុះភ្នំភ្លើង
- ដល់រដូវវស្សាតែគ្មានភ្លៀង បែរចជារាំងស្ងួតក្តៅហែង…។
- អាការៈនៃការធ្លាក់ចិត្ត យើងអាចសម្គាល់អ្នកដែលធ្លាក់ទឹកចិត្ត ឫ អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត តាមរយៈអាការៈមួយ ចំនួនដូចខាងក្រោម ៖
- មានអារម្មណ៍ស្រុតចុះជាមួយភាពក្រៀមក្រំ សោកសៅ និង បង្ហាញពីភាពអសើសង្ឃឹមដោយគិតថាជិវិតគ្មានន័យ
- ពុំចាប់អារម្មណ៍ ឫ ពុំសប្បាយរីករាយនិងអ្វីៗដែលខ្លួនធ្លាប់ចូលចិត្ត
- ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន
- ចូលចិត្តនៅឯកោ ជូនកាលពុំសូវចាប់អារម្មណ៍ក្នុងការ ថែទាំខ្លួនប្រាណ
- ទទួលទានដំណេកមិនសូវលក់ គ្មានកម្លាំងគំហែងបរិភោគអាហារមិនសូវបាន
- មានអត្តចរិត្តចរិតឆេវឆាវ
- គិតថាជិវិតរបស់ខ្លួនគ្មានន័យអស់សង្ឃឹមក្នុងជិវិត ឫប៉ុនប៉ងធ្វើអត្តឃាត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ