Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបុព្វហេតុអ្វីខ្លះ ដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺៈ

  • នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយ
  • ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគតរបស់សង្គមនីមួយៗ
  • តម្រូវការចំាបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ
  • ផលប្រយោជន៍របស់កុមារមិនដូចគ្នា និងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលលើកុមារឡើយ
  • កុមារងាយទទួលការរងគ្រោះជាងមនុស្សចាស់ នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននិងការរំលោភបំពានគ្រប់យ៉ាង
  • កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់
  • កុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀតចំពោះសកម្មភាព ឬអសកម្មភាពរដ្ឋាភិបាល
  • កុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់
  • នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារ គឹជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា
  • សង្គមជាតិនីមួយៗ ត្រូវមានកាតព្វកិច្ច បំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញាសា្មរតីនិងសុវត្ថិភាព ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1