តើបុណ្យពិសាខបូជាគេធ្វើថ្ងៃណា ? ខែណា ? ពេលណា ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

កាលបរិច្ឆេទ៖ ថ្ងៃ១៥ កើតពេញបូរមី ខែពិសាខ ។ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតទ្រង់បានត្រាស់ដឹងនូងសម្មាសម្ពោធិញ្ញាណ ព្រមទាំងរំលត់ខន្ធទៅវិញ ។
ពេលវេលានិងទីកន្លែងប្រារព្ធពិធី៖ នៅវេលាយប់គ្រប់វត្តអារាម គ្រប់ស្រុកភូមិទួទាំងប្រទេស ។ នៅយប់នោះរហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វិស័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនាអំពីពុទ្ធប្រវត្តិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ