តើបុគ្គលិកអប់រំមានសិទ្ធិអ្វីខ្លះ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បុគ្គលិកអប់រំមានសិទ្ធិ៖
- សិទ្ធិទទួលបានតម្លៃវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងការយកចិត្តទុកដាក់ពីសង្គម
- សិទ្ធិអភិវឌ្ឍខាងវិជ្ជាជីវៈ
- សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមន៍បុគ្គលិកអប់រំ ឬសមាគមន៍វិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន
- សិទ្ធិរៀបចំការប្រជុំលើការងារអប់រំសាធារណៈ
- សិទ្ធិចូលរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់
- សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន
- ទទួលសេវាអប់រំផ្សេងៗទៀតប្រកបដោយសមធម៌
- សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន៕
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ