Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបុគ្គលប្រភេទណា ដែលគេចាត់ទុកថាជាបណ្ឌិត ? ចូររៀបរាប់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មង្គលទី២ចែងថា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយរមែងទទួលបាននូវផលប្រយោជន៍ជាច្រើន ។

បុគ្គលដែលគែចាត់ទុកថាជាបណ្ឌិត មាន :
ក. បណ្ឌិតប្រកបដោយគតិបញ្ញា

  • ជនមានបញ្ញា ឈ្លាសវៃ អាចដោះស្រាយគ្រប់បញ្ហាដែលកើតមានក្នុងសង្គម
  • ជនមានចំណេះដឹងខ្ពស់ប្រកបដោយគុណធម៍ ហើយញាំងអ្នកដ៏ទៃឲចេះដូចខ្លួនដែរ
  • ជនមានស្មារតីល្អមានចិត្តចង់ជួយអ្នកដ៏ទៃ
  • ជនប្រកបដោយសិលធម៍បរទត្ថបុគ្គល មិនគិតពីប្រយោជន៍ខ្លួនឯង
  • ជនមានគតិបណ្ឌិតផ្តល់គំនិត និងទ្រឹស្តីល្អជាប្រយោជន៍ដល់មនុស្ស

ខ. បណ្ឌិតប្រកបដោយទ្រព្យសម្បត្តិ : ជនដែលប្រកបមុខរបរ សុច្ចរិត ត្រឹមត្រូវ ចេះថែរក្សាទ្រព្យ

  • ជនដែលចេះចែករំលែកទ្រព្យរបស់ខ្លួនទៅឲអ្នកដ៏ទៃ ( មនុស្ស )
  • ជនដែលចេះផ្តល់មធ្យោបាយក្នុងការប្រកបមុខរបរឲដល់អ្នកដ៍ទៃ

គ. បណ្ឌិតប្រកបដោយយស័ក្តិ ភាពថ្លៃថ្នូរ

  • ជនដែលចេះរក្សាគ្រប់គ្រងការពារមនុស្សដូចគ្នា
  • ជនដែលមានការបម្រុងប្រយ័តជាប់
  • ជនដែលចេះគោរពមនុស្សដូចគ្នាមិនបំពា​នគ្នាមិនផ្តល់ទោសឲអ្នកដ៏ទៃ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1