តើបរិស្ថានធម្មជាតិជាអ្វី ? ចែកចេញជាប៉ុន្មានផ្នែក ? គឺអ្វីខ្លះ ? ចូររៀបរាប់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បរិស្ថានធម្មជាតិ គឺសំដៅលើសសរីរាង្គដែលកើតឡើងដោយឯកឯងក្រៅពីសកម្មភាពពលកម្ម និងផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយលក្ខណៈធម្មជាតិរួមផ្សំបង្កើតឡើង ហើយវាមានមុនរួចកជស្រេច មុននឹងកកើតមានមនុស្សលើពិភពលោក ។ បរិស្ថានធម្មជាតិ គឹជាការវិវត្តិតាមក្រឹត្យក្រមធម្មជាតិ វាមិនចំណុះឆន្ទះរបស់មនុស្សឡើយ តែមនុស្សអាចស្វែងយល់បានពីក្រឹត្យក្រមរបស់់វានិងធ្វើការអនុវត្តតាមក្រឹត្យក្រមនោះ ហើយទទួលបានផលពីវា ។ បរិស្ថានធម្មជាតិ ចែកចេញជា៖
បរិស្ថានធម្មជាតិមានជីវិត រួមមានមនុស្ស សត្វ រុក្ខជាតិ សព្វសារពើ គឺរាប់តាំងពីសត្វតូចល្អិត ដែលមិនអាចមើលឃើញដោយភ្នែកទទេរហូតដល់សត្វ រុក្ខជាតិធំៗ ហើយវាអាចបន្តពូចជពង្សវាក្នុងលក្ខខណ្ឌបរិស្ថាន សមស្របរបស់វា ។
បរិស្ថានធម្មជាតិគ្មានជីវីត រួមមាន ទឹក ដី ភ្លើង ខ្យល់ ដែលជាសារធាតុចំបងក្នុងការបង្កើតមនុស្ស សត្វនិង រុក្ខជាតិ ពហុសណ្ឋានលើភពផែនដីយើងនេះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ